នៅថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាល និងស្មៀនឃុំ សរុបចំនួន១៥៦នាក់ ទូទាំងស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាល ។